ពិធីដាក់អោយដេញថ្លៃជាសាធារណ: នូវភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៣ ទូទាំងខេត្ត ក្រោមការចូលរួមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង
បាត់ដំបង, នាព្រឹកថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំ ពិធីដាក់អោយដេញថ្លៃជាសាធារណ: នូវភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៣ ទូទាំងខេត្ត នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង ។ ដែលមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ, មន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញខេត្ត ព្រមទាំង បណ្ដាមន្ទីរ-អង្គភាពជំនាញ និងបណ្ដាអាជីវកម្មដេញថ្លៃ ចូលរួមផងដែរ ។
ព័ត៌មានទាក់ទង